99.The Earthquake

  1. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។
  2. ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។
  3. ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ
  4. នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា
  5. ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។
  6. នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។
  7. ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។
  8. ចំណែកឯអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុន លំអងធូលីក៏គេនឹងមើលឃើញវាដែរ។