95.The Fig

  1. អល់ឡោះស្បថនឹងផ្លែទីន(ផ្លែល្វា)និងហ្សៃទូន (ផ្លែអូលីវ)។
  2. និងភ្នំទូរស៊ីណា។
  3. និងទីក្រុងនេះ(ម៉ាក្កះ)ដែលប្រកបដោយសុខសន្ដិភាព។
  4. ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុង ទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត។
  5. បន្ទាប់មកយើងបានបញ្ជូនពួកគេត្រឡប់ទៅកាន់កន្លែង ដែលទាបជាងគេបំផុត(បាតនរក)។
  6. លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើ ល្អត្រឹមត្រូវ គឺពួកគេនឹងទទួលបានផលបុណ្យជានិរន្ដរ៍។
  7. ដូចេ្នះ បន្ទាប់ពីនេះទៅ តើអី្វដែលធ្វើឱ្យអ្នក(មនុស្សលោក) បដិសេធនឹងថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)នោះ
  8. តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ