102.Competition

  1. ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)។
  2. រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។
  3. ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។
  4. ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។
  5. ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។
  6. ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។
  7. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។
  8. ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។