101.The Calamity

  1. អាល់ករីអះ។
  2. តើអាល់ករីអះជាអ្វី
  3. តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ
  4. គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។
  5. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។
  6. ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។
  7. គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។
  8. ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។
  9. ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។
  10. តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ
  11. វាគឺជាភ្លើងនរកដ៏សែនក្ដៅ។