100.The Chargers

  1. អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។
  2. និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។
  3. និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។
  4. ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។
  5. ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។
  6. ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។
  7. ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ
  8. ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។
  9. ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)
  10. និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ
  11. ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។